ថ្ងៃ សៅរ៍ ទី 17 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 20:54:54 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អូបាម៉ា​វិលត្រឡប់មកកាន់ឆាកនយោបាយ,លោកត្រាំប្រឈមនៅឧប្បស័គនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណាត្តិ

| 19 Jan 2018 14:40 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 49 | មតិ៖ 0
 

អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានប្រកាសថា  ប្រសិនបើប្រធានាធិបតីដូណាលត្រាំនិងគណបក្សសាធារណរដ្ឋ​ព្រួយបារម្ភ  ពីការការពារអាសន ភាគច្រើននៅក្នុងសភា នៅការបោះឆ្នោតពាក់កណ្តាលអាណាត្តិនាចែវិច្ឆិកា ខាងមុខ​​ គឺនៅមានបញ្ហាជាច្រើនទៀតដែលត្រូវ បារម្ភ ។

នៅពេលនេះ អតីតប្រធានាធិបតីអូបាម៉ា បានឡើងគម្រោងវិលត្រឡប់មកកាន់ឆាកនយោបាយ​វិញ​ ដើរតួនាទីយ៉ាងសំខាន់​ នៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណាត្តិ​នៅពេលខាមុខ ។​ ក្រុមជំនួយការរបស់អតីតប្រធានាធិបតី អូបាម៉ា បានបញ្ចាក់ថា « លោកអូបាម៉ា និង បន្តសកម្មភាពនយោបាយយ៉ាងសកម្មបំផុតនៅក្នុងឆ្នាំ​២០១៨​នេះ​ ដោយមានការឃោសនា ស្វែងរកការគាំទ្រ កាន់តែច្រើន។

កាលពីឆ្នាំ​២០១៧ លោកអូបាម៉ា បានចំណាយពេល ទាំងអស់សម្រាប់គ្រួរសា និងដំណើរកម្សាន្ត នៅគ្រប់ទិសទី ។ ប៉ុន្តែលោកអូបាម៉ាតែងតែបញ្ចាក់ថា លោក មិនទុកនយោបាយនៅខាងក្រោយនោះឡើយ គឺតែងតែដាក់នៅមុខជានិច្ច។

នៅមុនពេលចាកចេញពីតំណែង អតីតប្រធានាធិបតី អូបាម៉ា បានសន្យាថា នឹងរក្សា​ការងាពាក់ព័ន្ធនិងនយោបាយ   និងធ្វើការដើម្បីការពារ​ស្នាដៃរបស់លោកដែលបានខិតខំ ពេលកាន់តំណែងប្រធានាធិបតីអាមេរិក ក្នុងនោះមានបញ្ហាជនអន្តោបវេស កិច្ចព្រមព្រៀងនានា និងកម្មវិធី សុខាភីបាល អូបាម៉ាឃែរ​ជាដើម។ជាមួយគ្នានេះ លោកអូបាម៉ា បានថ្កោលទោស ប្រធានាធិបតីត្រំា ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុនៅទីក្រុងប៉ារីស​។

ក្នុងពេលដែល ការគាំទ្រប្រធានាធិបតីត្រាំ  ធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ​ទី​១នៃអាណាត្តិ​៤ឆ្នាំរបស់លោក​ ចំណែកអូបាម៉ាវិញ បែជាទទួលបានការគាំទ្រខ្ពស់ មិនធ្លាប់មាន សម្រាប់អតីតប្រធានាធិបតីដែលបានចូលនិវតន៍ គឹមានការគាំទ្ររហូតដល់​៦០ភាគរយ។

ដូច្នេះការបង្ហាញវត្តមានរបស់លោកអូបាម៉ា​នៅក្នុងឆាកនយោបាយអាមេរិកគឺជាឧប្បស័គយ៉ាងធំធេងសម្រាប់ ប្រធានាធិបតីត្រាំ ពិសេសគឺការបោះឆ្នោតពាក់កណ្តាលអាណាត្តិ។ ប្រសិនបើ គណបក្សសាធារណរដ្ឋកាន់អំណាចបាត់បង់សម្លេងភាគច្រើននោះ លោកត្រាំនឹងពិបាកនៅក្នុងការសម្រេចគោលនយោបាយ របស់លោក ដោយការសម្រេចគឺស្ថិតនៅលើ គណបក្សប្រជាធិបតេយ្យទៅវិញ​៕

 

 
អូបាម៉ា​វិលត្រឡប់មកកាន់ឆាកនយោបាយ,លោកត្រាំប្រឈមនៅឧប្បស័គនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណាត្តិ
 
អូបាម៉ា​វិលត្រឡប់មកកាន់ឆាកនយោបាយ,លោកត្រាំប្រឈមនៅឧប្បស័គនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណាត្តិ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!