ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2018 ម៉ោង 16:41:59 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

បណ្តាប្រទេសទ្វីបអាហ្វ្រិក ស្នេីរលោកត្រាំសុំទោសជាសាធារណី​ក្រោយនិយាយថា «ជាប្រទេស កគ្រិច

| 13 Jan 2018 14:46 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 25 | មតិ៖ 0
 

គណប្រតីភូសហគមន៍ទ្វីបអាហ្វ្រិក​ AU នៅទីក្រុងវ៉ាស៊ីនតោន បានថ្កោលទោសយ៉ាងខ្លាំង ដល់ការវិភាគ របស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ​ស្តីពី ទ្វីបអាហ្រិច ថាជាប្រទេសកគ្រិច  ហើយទាមទាឲ្យលោកត្រាំត្រូវតែសុំទោស។

កាលពីថ្ងៃទី​១២ខែមករា គណប្រតិភូ AU បង្ហាញការខកចិត្តយ៉ាងខ្លាំង​ចំពោះប្រធានាធិបតីអាមេរិក ដោយស្នើរឲ្យលោកត្រាំ«ដកនៅការវិភាគ »និងសុំទោស ប្រទេសទ្វីបអាហ្រ្វិក។

សារព័ត៌មាន​ African News ​បានដកស្រងការប្រកាស របស់​AU ​បញ្ចាកថា «គណប្រតិភូ​សហគមន៍ទ្វីបអាហ្វ្រិក បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានាធិបតីត្រាំ  ដោយទាមទាឲ្យលោក សុំទោស ដល់ពលរដ្ឋអាហ្វ្រិក ទាំងអស់ ។

នៅក្នុងសេចក្តីប្រកាសរបស់​ AU ​បានបញ្ចាក់ថា «នៅពេលនេះកំពុងតែមានការយលច្រឡំយ៉ាងធំ​រវាងអាហ្រ្វិក និង រដ្ឋាភីបាលអាមេរិក ។ នៅពេលនេះចាំបាច់ត្រូវតែមានកិច្ចពិភាក្សា រវាងរដ្ឋាភិបាលអាមេរិកនិង ប្រទេសទ្វីបអាសហ្វ្រិក។

បញ្ហារើសអើង ប្រកាន់ពូជសាសន៍ មិនមែនចេញពីមាត់ពលរដ្ឋធម្មតានោះឡើយគឺកើតចេញពីមាត់ប្រធានាធិបតីអាមេរិកផ្តល់ ជាហេតុអាចបង្ករឲ្យមានវិបត្តិជាទ្រងទ្រាយធំនៅអាមេរិក  ក្រោយពេលប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ​។ប៉ុន្តែនៅពេល នេះប្រធានាធិបតីអាមេរិក​ដូណាលត្រាំ​ បានប្រើពាក់សម្តី មិនពីរោះស្តាប់​ទៅលើ ក្រុមជនជាតិមកពីទ្វីបអាហ្រិក ។ សម្តីលោកត្រាំនឹងដុតរោល បង្ករឲ្យមានការបាតុកម្មប្រឆាំង កើតឡើង។  លោកត្រាំបាននិយាយមើលងាយប្រទេសមួយចំនួន ថា​គគ្រិច និងគួរឲ្យខ្ពើម​ ។

ខណៈកំពុងជជែកពិភាក្សា​អំពីជនអន្តោប្រវេសន៍ មកពីប្រទេសហៃទី និងបណ្តាប្រទេស​អាហ្រ្វិក ប្រ​ធា​នា​ធិប​តី​​អា​មេ​រិក លោក ដូណាល់ ត្រាំ បានសួរដេញដោល​ទៅកាន់អ្នកតំណាង​រាស្រ្តថា «ហេតុអ្វីបានជានាំឲ្យយើង ទទួលយកមនុស្ស​ទាំងនេះ ដែល​មាន​ប្រភព​មក​ពីប្រទេសដ៏គគ្រិចៗ និងគួរឲ្យខ្ពើម​យ៉ាងដូច្នោះ?»។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

​បើតាមសេចក្តីរាយការណ៍​របស់ វែបសាយនយោបាយ The Hill ការអត្ថាធិប្បាយ​ខាងលើរបស់ លោក ត្រាំ បានកើតមាន​ឡើង​នៅ​ពេល​ដែល​​លោក កំពុងជជែកជាមួយ​ក្រុមអ្នកតំណាងរាស្រ្ត ស្តីពីច្បាប់ការ​ពារ​ជនអន្តោប្រវេសន៍។ បើតាមបុគ្គល​ដែលមានវត្តមាន​​ក្នុង​ជំនួបពិភាក្សានោះ ជំនួសមកវិញ លោក​ប្រធានាធិបតីរូបនេះ​បានលើកឡើងថា សហរដ្ឋអាមេរិក​ គួរតែទទួលយកជន​អន្តោ​ប្រវេស​ន៍​បន្ថែមមកពី​កន្លែងល្អៗ ដូចជាន័រវែស​ជាដើម។

គួរជម្រាបថា បើតាមសេចក្តីរាយការណ៍​របស់សារព័ត៌មាន New York Times កាលពី​ខែមុន លោក ដូណាល់ ត្រាំ ធ្លាប់បាន​ប្រមាថ​ធ្ងន់ៗ​ទៅលើជនអន្តោប្រវេសន៍​មកពីហៃទីថា ពួកគេសុទ្ធតែ​ផ្ទុកមេរោគ​អេដស៍ ហើយជនភៀស​ខ្លួនមកពី​នីហ្សេរីយ៉ា មិនអាចរំពឹង​ថា​នឹងត្រឡប់ទៅ​ជ្រកក្នុងផ្ទះខ្ទម​របស់ពួកគេវិញ​ឡើយ ក្រោយពីបាន​ឃើញភាពអស្ចារ្យ​របស់អាមេរិក។ យ៉ាង​ណាមិញ សេតវិមាន​បានចេញមុខ​ទាត់ចោល សេចក្តីរាយការណ៍​ព័ត៌មានទាំង​អស់នេះ៕​​

 

 
បណ្តាប្រទេសទ្វីបអាហ្វ្រិក ស្នេីរលោកត្រាំសុំទោសជាសាធារណី​ក្រោយនិយាយថា «ជាប្រទេស កគ្រិច
 
បណ្តាប្រទេសទ្វីបអាហ្វ្រិក ស្នេីរលោកត្រាំសុំទោសជាសាធារណី​ក្រោយនិយាយថា «ជាប្រទេស កគ្រិច
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!