ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2018 ម៉ោង 16:21:57 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​រឹត​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​

កណ្ដាល | 13 Jan 2018 08:20 | ដោយ៖ តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 299 | មតិ៖ 0
 

ស្ត្រី​ចំណាស់​ម្នាក់​បាន​ចេញពីផ្ទះ​ថា ទៅ​ផ្លាស់​គោ​ស្រាប់តែ​បាត់​ឈឹង​សូន្យ​មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ​ទេ ដែលជា​ហេតុ​បង្ក​ឲ្យ​ក្រុមគ្រួសារ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​ហេតុការណ៍​នោះបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ព្រៃ​លើដី​ទួល​មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​គោល ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​ស្ត្រី​ចំណាស់​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឃួន ខឿន អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ គាត់​ត្រូវ​ឃាតករ​ដៃ​ឆៅ​រឹត​.​ក និង​ក្រមា​សម្លាប់ចោល​តែម្ដង ។ ស្ត្រី​រងគ្រោះ​មាន​ប្ដី​ឈ្មោះ​សន ស៊ុយ អាយុ​៧៣​ឆ្នាំ គាត់​មាន​ទីលំនៅ​ក្នុងភូមិ​គោល ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។​

​ក្រុមគ្រួសារ​សព​បាន​ឲ្យ​ដឹងថា​នៅវេលា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ស្ត្រី​រងគ្រោះ​បាន​ទៅ​បុណ្យ​សង្ឃទាន ផ្ទះ​អ្នកជិតខាង​ដោយមាន​ពាក់​គ្រឿងអលង្ការ និង​ដាក់​លុយ​ចំនួន​៥០០​ដុល្លារ ជាប់​ខ្លួន​ផងដែរ ។ ក្រោយមក​នៅវេលា​ម៉ោង​ប្រហែល​២​រសៀល ប្ដី​របស់លោក​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូត​ឌុប​កូនស្រី​ម្នាក់ ហើយ​បាន​ដួល​ម៉ូតូ បណ្ដាល​ឲ្យ​រងរបួស​យ៉ាងដំណំ ។ ខណៈនោះ​លោក​ស្ត្រី​រងគ្រោះ​បាន​ដាំទឹក​ក្ដៅ​ស្អំ​របួស​ឲ្យ​ប្ដី​គាត់​រួចរាល់ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​គាត់​ចាក​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​ហើយក៏​ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ​ឡើយ ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​បាត់​យូ​ទៅៗ​រហូតដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ទើប​កូនៗ​បាននាំគ្នា​តាមរក​គ្រប់​ទីកន្លែង​រហូតដល់​ជិត​ភ្លឺ ប៉ុន្តែ​មិនបាន​ឃើញ​ឡើយ​ក៏​ឈប់សម្រាក​សិន ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​១២ ខែមករា បាន​ដើររក​ទៀត ហើយ​ក៏បាន​ប្រទះឃើញ​សាកសព​ម្ដាយ​ដេកស្លាប់​នៅក្នុង​ព្រៃ​លើដី​ទួល​មាត់​ត្រពាំង​ពង្រ​នោះ​បាត់ទៅហើយ ទើប​មានការ​ភ្ញាក់ផ្អើល ។ បន្ទាប់មក​បាន​រាយការណ៍​ជូន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​រាយការណ៍​បន្តទៅ​កាន់​ន​គ​របាល​បច្ចេកទេស​ខេត្តកណ្ដាល ចុះ​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ​រក​ឃាតករ ។​

​តាម​សាច់ញាតិ​បាន​ឲ្យ​ដឹងថា ក្រោយពី​ត្រឡប់​មកពី​បុណ្យ​ស្ត្រី​រងគ្រោះ​បាន​ដោះ​គ្រឿងអលង្ការ​រួមជាមួយ​លុយ​ទុក​នៅក្នុង​ទូ​ក្នុងផ្ទះ​អស់ហើយ ទើប​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​នៅសល់តែ​ចិញ្ចៀន​ចំរៀកផ្ដៅ​ពាក់​ជាប់ដៃ​១​វង់​ប៉ុណ្ណោះ ហើយ​នៅពេល​ប្រទះឃើញ​សាកសព​ចិញ្ចៀន​នេះ​ក៏បាន​បាត់​មិនឃើញ​ឡើយ ដែល​សង្ស័យ​ឃាតករ​ដោះយក​ក្រោយពេល​សម្លាប់​គាត់​រួច​៕​

 
ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​រឹត​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​
 
ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​រឹត​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​
 
ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​រឹត​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​
 
ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​រឹត​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​
 
ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​ជនសង្ស័យ​រឹត​ក​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!