ថ្ងៃ ចន្ទ័ ទី 23 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:03:48 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)

កណ្ដាល | 13 Jan 2018 08:16 | ដោយ៖ រុន ចាន់ថា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 234 | មតិ៖ 0
 

​ថ្ងៃ​សុក្រ ១២​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក​​ពស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០១៨ វេលា​ម៉ោង ២១​និង​០៥​នាទី​នៅ​ចំនុច​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។​​ជនសង្ស័យ​៖ ចំនួន​០១​នាក់ (​ឃាត់ខ្លួន​)​ឈ្មោះ លៀង សិលា ​ហៅ​ខ្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ ព្រែក​ថី​ឃុំ រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ 


​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា សារធាតុ​ញៀន​ប្រភេទ​(​ម៉ា​ទឹកកក​)​ចំនួន​១០​កញ្ចប់​តូច .​លុយ​ខ្មែរ​ចំនួន​១០០០៛
(​មួយ​ពាន់​រៀល​គត់​)​។​

​លោក សេង សុជាតិ អធិការ​ស្រុក​ស្អាង​បានឱ្យដឹងថា​៖​នៅវេលា​កើតហេតុ​ខាងលើ​ក្រោយពេល​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សិត្បូ​ទទួលបាន​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ​មក​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ភ្លាមនោះ​សមត្ថកិច្ច​បាន ទៅដល់​កន្លែង​កើត​ហ​តុ​ក៏បាន​ត្រួតពិនិត្យ​លើ​ខ្លួន​ឈ្មោះ លឿន​សិលា បាន​ប្រទះឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​១០​កញ្ចប់​តូច ពេលនោះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូ​ដើម្បី​ធ្វើការ​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ លឿន សិលា បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ខាងលើ​ពី​ឈ្មោះ​សារ៉ាត់ នៅ​ចំនុច​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​ចំនួន​១​កញ្ចប់​ធំ​ក្នុងតម្លៃ​១០០០០០​រៀល​(​ដប់​ម៉ឹ​ន​រៀល​)​រួច​យកមក​រំលែក​វេច​ខ្ចប់​ជា​កញ្ចប់​តូច​បាន​ចំនួន​១១​កញ្ចប់ ហើយ​ប្រើប្រាស់​(​ជក់​)​អស់​មួយកញ្ចប់​សល់​ដប់​កញ្ចប់​កឹ​ប​ជាប់​នឹង​លុយ​ក្រដាស់​មួយរយ​រៀល​ចំនួន​ដប់​សន្លឹក​ដើម្បី យកមក​លក់​បន្ត ក្នុង​១​កញ្ចប់​២០០០០​រៀល (២​ម៉ឹ​ន​រៀល​)​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរ​បាន​ស្រុក​ស្អាង​ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​។​

 
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)
 
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)
 
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!