មូលនិធិត្រីចក្រយាន (ស៊ីក្លូ) នឹងត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ តទៅ។ នេះបើតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា កាលពីដើមខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបង្កើត «មូលនិធិទ្រទ្រង់ស៊ីក្លូ» ដើម្បីជួយទ្រទ្រង់ និងអភិរក្សស៊ីក្លូ។ គម្រោងនេះ សម្តេចនឹងបរិច្ចាគក្នុង១ឆ្នាំ ចំនួន១២០លានរៀល។
ជាមួយគ្នានេះដែរ បងប្អូនជាអ្នកធាក់ស៊ីក្លូ ក៏នឹងទទួលបាននូវការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃទៀតផងនៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ៕