ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2018 ម៉ោង 16:20:17 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារៈ​យោធា​ចាប់ផ្តើម​នៅថ្ងៃនេះ​

ភ្នំពេញ | 12 Jan 2018 14:05 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 256 | មតិ៖ 0
 

ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ការតាំង​ពិ​ពណ៌​សម្ភារៈ​យោធា បានចាប់ផ្តើម​ហើយ​នៅ​ថ្ងៃទី​១២ ខែមករា នេះ ឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណេ​ត នាយរង​សេនាធិការ​ចម្រុះ នៃ​កង​យោពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ក្រុម​អ្នករៀបចំ​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថា ការរៀបចំ នៃ​កីឡា​កងទ័ព និង​ពិព័រណ៍​យោធា នៅ​ឆ្នាំនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ធំៗ​ចំនួន​៤ ។​

​ក្នុងនោះ​រួមមាន​៖ ទី​១.​គឺ​អបអរសាទរ​នូវ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ នៃ​ទិវា​ជ័យជំនះ​៧​មករា ដែលជា​ទិវា​ជ័យជំនះ របស់​ជាតិ​ទាំងមូល ដែល​បាន​ជួយ​រំដោះ​ប្រជាជាតិ ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ហើយ​វា​ក៏​ជា​សមិទ្ធផល ដ៏​ធំធេង​មួយ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ដែល​បាន​រំដោះ​ប្រទេសជាតិ​ទាំងមូល​។ ទី​២.​ដើម្បី​ចង់​ប្រារព្ធ និង​រំលឹក​នូវ ឧបការី​គុណ​របស់​អតីតយុទ្ធជន របស់​ជាតិ​យើង​។ ព្រោះ​កម្មវិធី​ទាំងមូល ដែលមាន​ការចូលរួម​ពី​សំណាក់ អតីត យុទ្ធជន​។​

​ចំណែកឯ​ទី​៣ និង​ទី​៤​គឺ​ដើម្បី​ឲ្យ​មហាជន​ជាពិសេស ឲ្យ​មហាជន​ស្វែងយល់​អំពី កងទ័ព​របស់​យើង​នៅក្នុង​ការ ការពារជាតិ​ការពា​សុខសន្តិភាព ទាំង​នៅក្នុង​កាលៈទេសៈ​សង្គ្រាម និង​នៅក្នុង​កាលៈទេសៈ នៃ​ប្រទេស​សុខសន្តិភាព ហើយ​ដើម្បី​បង្កើន​នូវ​ចំណងមិត្តភាព រវាង​មហាជន​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ដើម្បី​ឲ្យ​ចំណង មិត្តភាព​នេះ​កាន់​តែមាន ភាពរឹងមាំ​បន្ថែមទៀត​។​

​លោក​បាន​បន្ថែមថា​ចំណែក ឯ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ នៅ​ឆ្នាំនេះ​មានការ​ខុសប្លែក​ពី​ឆ្នាំមុន​ដោយសារតែ នៅ​ឆ្នាំនេះ​អ្នកចូលរួម​ប្រកួត​កីឡា​នេះ មានការ​កើនឡើង​ច្រើនជាង​ឆ្នាំមុន។​

​លោក​ថា កាល​ឆ្នាំមុន មាន​ក្រុម​អ្នក​ប្រកួត​កីឡា តែ​៣៤​ក្រុម​ហើយ​ឆ្នាំនេះ​មាន​រហូត​ទៅដល់​៤៦​ក្រុម​។ ព្រោះ​ឆ្នាំនេះ​មាន​ក្រុមកីឡា​ដែល​មកពី​មហាជន ដែល​ក្រៅពី​អង្គភាព​កងទ័ព​មាន​ចំនួន​ច្រើន​៕​

 
ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារៈ​យោធា​ចាប់ផ្តើម​នៅថ្ងៃនេះ​
 
ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារៈ​យោធា​ចាប់ផ្តើម​នៅថ្ងៃនេះ​
 
ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារៈ​យោធា​ចាប់ផ្តើម​នៅថ្ងៃនេះ​
 
ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារៈ​យោធា​ចាប់ផ្តើម​នៅថ្ងៃនេះ​
 
ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​សម្ភារៈ​យោធា​ចាប់ផ្តើម​នៅថ្ងៃនេះ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!