ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2018 ម៉ោង 16:31:15 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រធានាធិបតីពូទីន សរសើរ ​គីមជុងអ៊ុន មានភាពឆ្លាតវៃ និងចាសទុំក្នុងផ្នែកនយោបាយ

| 12 Jan 2018 12:15 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 25 | មតិ៖ 0
 

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន​បាន បញ្ចាក់ថា មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានក្លាយជាអ្នកទទួលជ័យជំនៈនៅក្នុង វិវាទ ឧប្បទ្វីបកូរ៉េ  ហើយទីក្រុងព្យុងយ៉ាង បានស្វែងរក វិធីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

លោកពូទីន​ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ខ្ញុំយលថា លោកគីមជុងអ៊ុន ជាអ្នកទទួលជ័យជំនៈនៅក្នុងល្បែងនយោបាយ» ។លោកពូទីនបញ្ចាក់ទៀតថា កូរ៉េខាជើង​បានឈានដល់ គោលដៅយុទ្ធសាស្ត្រ នយោបាយរបស់ខ្លួន ។

លោកពូទីនបញ្ចាក់ទៀតថា «លោកគីមជុងអ៊ុន​ពេលនេះមាន ក្បាលគ្រាប់បរមាណូ និងកាំជ្រួចមីស៊ីលឆ្លងទ្វីប បាញ់បានចម្ងាយរហូតដល់ទៅ​១៣ពាន់គីឡូម៉ែត្រ  គឺគ្រប់ដណ្តប់​នៅគ្រប់ទិសទីលើពិភពលោក» ។ ​ មេដឹកនាំរុស្ស៊ី បានបន្តទៀតថា ដល់ពេលដែល លោកគីមជុងអ៊ុន ត្រូវ កាត់បន្ថយភាពតានតឹង នៅពេលដែលខ្លួនទទួលបានជោគជ័យ លើវិស័យ បរមាណូ ។ លោកគីមជុងអ៊ុនគឺជាអ្នកនយោបាយ ឆ្លាតវៃ​ ។

ភាពតានតឹងនៅឧប្បទ្វីបកូរ៉េ បានកើនឡើងក្រោយពេលទីក្រុងព្យុងយ៉ាង ប្រកាស សាកល្បងគ្រាប់បែកបរមាណូ ហីត្រូសែនកាលពីខែកញ្ញាដោយជោគជ័យ  ។ មិនតែប៉ុណ្ណោះ​កូរ៉េខាងជើងបានសាកល្បង កាំជ្រួចមីស៊ីលឆ្លងទ្វីប ជាបន្តបន្ទាប់ ប្រឆាំងនិងការធ្វើសមយុទ្ធរួមរបស់អាមេរិក ជាមួយនិងកូរ៉េខាងត្បូង។

ទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន បានគំរាមកំហែង វាយប្រហារគ្នាទៅវិញទៅមក  ។ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានបញ្ចាក់ថា  អាមេរិក នឹងប្រើប្រាស់គ្រប់វិធីសាស្ត្រ ទាំងកម្លាំងយោធា កម្ទេចកូរ៉េខាងជើងនៅពេលចាំបាច់។  ពេលកន្លងមកថ្មីៗលោកត្រាំបានបញ្ចាក់ថា កុងតាក់បញ្ចាបរមាណូរបស់លោក ធំជាង និងខ្លាំងជាងកូរ៉េខាងជើង ។

ចំណែករុស្ស៊ីនិងចិន បានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិភាព បញ្ចប់វិវាទ នៅកូរ៉េខាងជើង ។ ជាមួយគ្នានេះក៏បានស្នើរដល់ កូរ៉េខាងត្បូងនិងអាមេរិក បញ្ចប់ការធ្វើសមយុទ្ធ រួម​ដែលជាមូលហេតុបណ្តាលឲ្យមានភាពតានតឹង។

ប្រទេសរុស្ស៊ី​ បានស្វាគមន៍លទ្ធផលនៃការចរចានាពេលថ្មីៗនេះរវាងកូរ៉េខាងត្បូង​  និង​កូរ៉េខាងជើង​ ដោយរំពឹងថា​ ការវិវត្ដន៍ចុងក្រោយនឹងបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ​ ។

ក្នុងអំឡុងពេលកិច្ចប្រជុំជាន់ខ្ពស់របស់ពួកគេ​ កាលពីថ្ងៃអង្គារ​ កូរ៉េខាងជើងបានយល់ព្រមសំណើររបស់ទីក្រុងសេអ៊ូល​ ដើម្បីរៀបចំកិច្ចពិភាក្សាយោធា​ ក្នុងការកាត់បន្ថយភាពតានតឹង​ និងបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្នុងប្រទេសកូរ៉េខាងត្បូងនាខែក្រោយ​ ដែលវាគឺជាការសន្ទនាជាផ្លូវការលើកដំបូង របស់ពួកគេក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

ប្រទេសរុស្ស៊ី​ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសថា "យើងស្វាគមន៍កិច្ចព្រមព្រៀង ដែលបានសម្រេចនៅកិច្ចប្រជុំកម្រិតខ្ពស់រវាងកូរ៉េខាងជើង​ និងកូរ៉េខាងត្បូង​ ហើយយើងសង្ឃឹមថា​ ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ​ នឹងជួយបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ​ និងពង្រឹងស្ថេរភាពនៅក្នុងអនុតំបន់នេះ"៕

 
ប្រធានាធិបតីពូទីន សរសើរ ​គីមជុងអ៊ុន មានភាពឆ្លាតវៃ និងចាសទុំក្នុងផ្នែកនយោបាយ
 
ប្រធានាធិបតីពូទីន សរសើរ ​គីមជុងអ៊ុន មានភាពឆ្លាតវៃ និងចាសទុំក្នុងផ្នែកនយោបាយ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!