ថ្ងៃ ចន្ទ័ ទី 23 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:02:43 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទូទាំងប្រទេស​បង្កើន​ការបង្ក្រាប​ករណី​ចោរឆក់​

ភ្នំពេញ | 12 Jan 2018 08:37 | ដោយ៖ កនិដ្ឋា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 71 | មតិ៖ 0
 

អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទូទាំងប្រទេស​ត្រូវ​បង្កើន​ការបង្ក្រាប​ករណី​ចោរឆក់​នេះ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ខណៈដែល​បទល្មើស​ឆក់​នៅតែមាន​សកម្មភាព​សកម្ម​គួរ​ឲ្យ​កត់សម្គាល់ ។​

​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​លទ្ធផល​ប្រតិបត្តិ ការ​ប្រចាំខែ​ធ្ន ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ករណី​ចោរឆក់​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​ដាក់បន្ទុក​ឲ្យ​កាន់តែ​ធ្ងន់​ចំពោះ​ករណី​ចោរឆក់​នេះ ។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បន្តថា សមត្ថកិច្ច​នឹង​រៀបចំ​កសាង​សំណុំរឿង​ដោយ​ដាក់​បទល្មើស​ឆក់​នេះ ឲ្យ​ទៅជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ជន​ល្មើ​សមានភាព​ខ្លាចក្រែង​មិន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​លើក​ក្រោយ​ទៀត ។​

​បន្ថែម​ពីនេះ​ផងដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ណែនាំ​ផងដែរ​ឲ្យ​នគរបាល​គ្រប់​ថ្នាក់​ធ្វើយ៉ាងណា​ផ្តល់​ការការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ដោយ​ត្រៀមកម្លាំង​ប្រចាំការ និង​ជាពិសេស​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​ឆាប់រហ័ស​ផងដែរ ។​

​ជាមួយគ្នានេះដែរ សមត្ថកិច្ច​ទាំងអស់​ត្រូវធ្វើ​យ៉ាង​រក្សា​ឲ្យ​បាន​នូវ​វិស័យ​កងកម្លាំង​នៅក្នុងពេល​ចុះ​ប្រតិបត្តិ​ការអនុវត្តន៍​ច្បាប់ ជាពិសេស​ធ្វើជា​គំរូ​ល្អ ដោយ​មិនត្រូវ​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ ។ នេះ​គឺជា​បញ្ជាក់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​

​តែ​ទោះជា​យ៉ាងណា ក៏មាន​ការរិះគន់​មួយចំនួន​ជុំវិញ​ការប្រកាស​នេះ ដោយ​ប្រជាពលរដ្ឋ​មើលឃើញថា បើ​និយាយ​ពី​ទីក្រុង​ភ្នំពេញ មាន​ស្តុ​ប​ជាច្រើន​បំពាក់​កាមេរ៉ា​ទំនើប ប៉ុន្តែ​បែរជា​មិន​ទទួលផល​ទៅ​ការចាប់​ចោរឆក់​ជា​ហូរហែរ ដោយ​ក្រោយ​ធ្វើ​សកម្មភាព​ចោរឆក់​ទាំងនោះ​នៅតែមាន​ជនល្មើស​រួចខ្លួន​ដដែល​៕​

 
អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទូទាំងប្រទេស​បង្កើន​ការបង្ក្រាប​ករណី​ចោរឆក់​
 
អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទូទាំងប្រទេស​បង្កើន​ការបង្ក្រាប​ករណី​ចោរឆក់​
 
អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទូទាំងប្រទេស​បង្កើន​ការបង្ក្រាប​ករណី​ចោរឆក់​
 
អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទូទាំងប្រទេស​បង្កើន​ការបង្ក្រាប​ករណី​ចោរឆក់​
 
អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ទូទាំងប្រទេស​បង្កើន​ការបង្ក្រាប​ករណី​ចោរឆក់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!