ថ្ងៃ ចន្ទ័ ទី 23 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:01:38 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តារា​សិល្បៈ​ក្រុមគ្រួសារ​តារា​កម្ពុជា បង្កើត​ភាពសប្បាយ​រីករាយ​ដល់​ពលករ​នៅ​ប្រទេស​ថៃ

ភ្នំពេញ | 11 Jan 2018 08:24 | ដោយ៖ រុន ចាន់ថា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 164 | មតិ៖ 0
 

​អង្គការ​ខ្ញុំ សហការ​ជាមួយ​គ្រួសារ​តារា​កម្ពុជា និង​តំណាង​ពលករ​នៅក្នុង​រោងចក្រ​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​ការប្រគំ​តន្ត្រី ដើម្បីអោយ​ពលករ​ខ្មែរ​នៅ​ខេត្ត​នគររាជ​សី​ម៉ា​រាប់រយ​នាក់ បាន​រាំ​សប្បាយ ក្នុងឱកាស​ស្វាគមន៍​ដើមឆ្នាំ​២០១៨ ដែល​ទើប​មកដល់​។ តារា​ទាំងនោះ បាន​បង្កើត​បរិយាកាស​សប្បាយរីករាយ ដល់​ពលករ​បម្រើការ​នៅក្នុង​រោងចក្រ​ធំ​មួយ រហូត​ធ្វើអោយមាន​ការរាំរែក​យ៉ាង​ពេញទំហឹង​ថែមទៀត​។ 

​លោក ស៊ុម​ឆៃ តំណាង​ពលករ​ខ្មែរ​នៅ​ខេត្ត​នគររាជ​សី​ម៉ា បញ្ជាក់ថា ពលករ​ខ្មែរ​ភាគច្រើន​នៅ​ប្រទេស​ថៃ​ពុំមាន​ឱកាស​មកលេង​ស្រុកកំណើត​ជា​រៀងរាល់ឆ្នាំ​ទេ ទើប​លោក​ស្នើសុំ​ឲ្យ​មានការ​ជួបជុំ​មហា​គ្រួសារ​ខ្មែរ​នៅក្រៅ​ស្រុក​បែបនេះ ហើយ​វត្តមាន​របស់​តារា​សិល្បៈ​កម្ពុជា ដែល​បាន​ទៅ​ស្ម័គ្រចិត្ត​ទៅ​ច្រៀង​នៅក្នុង​ពិធីជប់លៀង ញ៉ាំង​ឲ្យ​មានការ​សប្បាយរីករាយ​ដូច​នៅ​ស្រុកកំណើត ដែលជា​រឿង​កម្រ​មួយ​ដែល​មិន​ធ្លាប់​កើតឡើង​។​

​លោក Aten ជានិច្ច ម្ចាស់​អង្គការ​ខ្ញុំ​ខ្មែរ បាន​ចាប់ដៃ​ជាមួយ​គ្រួសារ​តារា​កម្ពុជា បាន​អះអាង ដោយសារ​តែមាន​សំណូមពរ ហើយក៍​ចង់អោយ​បងប្អូន​ពលករ​នៅក្នុង​ប្រទេស​ថៃ ក្រោម​ការគ្រប់គ្រង​រប​ស់​តំណាង​ពលករ ទទួលបាន​ភាព​រីករាយ ជាមួយ​តារាចម្រៀង​ខ្មែរ ទើប​លោក​សម្រេចចិត្ត​រៀបចំ​ការចាត់ចែង​នោះ ដោយ​ការ​រ៉ាប់រង​លើ​តារា​ពី​កម្ពុជា ដែល​ស្ម័គ្រចិត្ត​ទៅ​ជួយ​គឺជា​បន្ទុក​ផ្ទាល់ខ្លួន​របស់លោក​។ លោក​មានបំណង​តែមួយគត់ គឺ​ចង់អោយ​ពលករ​ខ្មែរ​បាន​ញញឹម បាន​សប្បាយ ក្នុងឱកាស​ឃ្លាត​ស្រុក ហើយ​អ្វីដែល​លោក​ចង់បាន ក៍​ចង់​ដឹកនាំ​តារា​មួយចំនួន​ពី​ប្រទេស​កម្ពុជា អោយមាន​ឱកាស​បានឃើញ​ដោយផ្ទាល់​ពី​ការរស់នៅ និង​ពីស​ភាព​របស់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​។ 

​គួរ​បញ្ជាក់ថា តារា​កម្ពុជា​ដែល​បាន​ទៅ​ច្រៀង​នៅ​ទីនោះ សុទ្ធតែ​បាន​អ្នក​ចូល ទទួល​ការស្វាគមន៍​យ៉ាង​មាន​កិត្តិយស​លើសពី​ការបង្ហាញ​ខ្លួន​របស់​តារា​ទាំងនោះ​នៅក្នុង​កម្មវិធី​ខ្លះ​នៅក្នុង​ស្រុក​ឆ្ងាយ​ណាស់​។ ជាក់ស្ដែង​ក្រុម​ពលករ​ខ្មែរ ក៍បាន​ឡើង​រាំ​យ៉ាង​ណែន​វេទិកា ធ្វើអោយ​តារា​ដែល​បាន​បង្ហាញខ្លួន​កាន់​តែមាន​កម្លាំងចិត្ត​នោះ​ផង​។ តារា​ដែល​បាន​ទៅ​ច្រៀង​នៅ​ទីនោះ​រួមមាន  កញ្ញា អ៊ុង នី​និ​ច  លោក ស៊ឹម ស៊ី​ណាត ក្រុម​ចម្រៀង​របស់​អ្នកនាង​ខាត់ សុ​ឃីម  សមាជិកគ្រួសារ​តារា​កម្ពុជា និង លោក ហាក់ ធៀន​មុន្នី និង លោក ខៀវ ប៊ុន​លាភ ព្រមទាំង​តារាចម្រៀង​ជាច្រើនរូប​ទៀត​៕

 
តារា​សិល្បៈ​ក្រុមគ្រួសារ​តារា​កម្ពុជា បង្កើត​ភាពសប្បាយ​រីករាយ​ដល់​ពលករ​នៅ​ប្រទេស​ថៃ
 
តារា​សិល្បៈ​ក្រុមគ្រួសារ​តារា​កម្ពុជា បង្កើត​ភាពសប្បាយ​រីករាយ​ដល់​ពលករ​នៅ​ប្រទេស​ថៃ
 
តារា​សិល្បៈ​ក្រុមគ្រួសារ​តារា​កម្ពុជា បង្កើត​ភាពសប្បាយ​រីករាយ​ដល់​ពលករ​នៅ​ប្រទេស​ថៃ
 
តារា​សិល្បៈ​ក្រុមគ្រួសារ​តារា​កម្ពុជា បង្កើត​ភាពសប្បាយ​រីករាយ​ដល់​ពលករ​នៅ​ប្រទេស​ថៃ
 
តារា​សិល្បៈ​ក្រុមគ្រួសារ​តារា​កម្ពុជា បង្កើត​ភាពសប្បាយ​រីករាយ​ដល់​ពលករ​នៅ​ប្រទេស​ថៃ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!