ថ្ងៃ ចន្ទ័ ទី 23 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:01:49 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប៉ាគីស្ថាន «ស៊ីសង» ភ្លាមៗជាមួយអាមេរិក ដោយផ្តាច់ទំនាក់ទំនង ចារកិច្ចនិងយោធា

| 10 Jan 2018 20:05 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 108 | មតិ៖ 0
 

ទំនាក់ទំនងរវាង អាមេរិក និងប៉ាគីស្ថានកាត់តែក្តៅ​ខ្លាំងឡើងៗ ក្រោយប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាស ផ្អាក់ជំនួយមានទឹកប្រាក់ជាង ៣០០លានដុល្លារដល់ប៉ាគីស្ថាន ។ ឆ្លើយតបទៅនិងសកម្មភាពរបស់អាមេរិក  រដ្ឋាភីបាលប៉ាគីស្ថានបានប្រកាស​ ផ្អាក់ទំនាក់ទំនងផ្នែកចារកិច្ចនិងយោធា​ជាមួយអាមេរិក។

សកម្មភាពខាងលើរបស់ប៉ាគីស្ថាន អាចនិងបង្ករផលលំបាក់ដល់អាមេរិក នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការផ្អាកអាចធ្វើឲ្យក្រុមភេរវកម្ម ងើបឡើងវិញ ប្រឆាំងនិងអាមេរិក។

រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក ខួររ៉ាម ដាសហ្គឺ ខាន់ (Khurram Dastgir) Khan បាននិយាយថា ប្រទេសរបស់​លោកបាន​សម្រេចចិត្តផ្អាក កិច្ចសហប្រតិបត្តិការ​ការពារជាតិ និងស៊ើបការណ៍សំងាត់ជាមួយ​សហរដ្ឋអាមេរិក ខណៈកំពុងមាន​ភាពតានតឹងខ្លាំង​ ក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាស ផ្អាកជំនួយយោធា​ដល់​ប៉ាគីស្ថាន។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងវេទិកា​សាធារណៈមួយ​ កាលពីថ្ងៃអង្គារ លោក ដាសហ្គឺ ខាន់ (Dastgir Khan) បានលើកឡើង​យ៉ាងដូច្នេះថា «អ្នកឃើញហើយថា យើងបានពង្រីក​មូលដ្ឋាន​ជាច្រើន​សម្រាប់​ពួកគេ (សហរដ្ឋអាមេរិក) ដែលនៅតែ​ដំណើរការ ហើយយើងមិន​បានផ្អាក​វាទេ។ ប៉ុន្តែពេលនេះ យើងសម្រេច​ចិត្តផ្អាក​កិច្ចសហប្រតិបត្តិការ​ការពារជាតិ និងស៊ើបការណ៍សម្ងាត់ជាមួយពួកគេ»។ 
ដោយឡែក ជុំវិញការផ្អាកជំនួយ​អាមេរិក រដ្ឋមន្ត្រីការពារជាតិ​ប៉ាគីស្ថាន​រូបនេះ បានអះអាងថា ការផ្អាកជំនួយ​យោធាពីសហរដ្ឋអាមេរិក​នាពេលថ្មីៗនេះ កើតឡើង​ក្រោយមានការ​ផ្អាកកិច្ចសន្ទនាយុទ្ធសាស្ត្រ​អស់រយៈពេល​ជាងមួយឆ្នាំ​មកនេះ រវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន។

គួរបញ្ជាក់ថា​ ភាពតានតឹង​រវាងសហរដ្ឋអាមេរិក និងប៉ាគីស្ថាន ផ្ទុះឡើងដំបូង​ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ​ត្រាំ បានរិះគន់ធ្ងន់ៗ​លើប៉ាគីស្ថាន​ថា ប្រទេសនេះទទួល​បានជំនួយ​រាប់ពាន់លានដុល្លារ​​ពីទីក្រុងវ៉ាស៊ីនតោន​ក្នុង​មួយឆ្នាំៗ ប៉ុន្តែមិន​បានជួយអ្វីទាល់តែសោះ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ក្រុមសកម្មប្រយុទ្ធ​តាលីបង់-អាហ្វហ្គានីស្ថាន នៅលើទឹកដី​ប៉ាគីស្ថាន។ ជាងនេះ​ទៅទៀត ប៉ុន្មានថ្ងៃ​ក្រោយមក​ក្រសួង​ការបរទេសអាមេរិក​ បានប្រកាស​ផ្អាកការផ្ដល់​ជំនួយជាង ១.៣ពាន់លានដុល្លារ សម្រាប់​ប៉ាគីស្ថាន៕

 

 
ប៉ាគីស្ថាន «ស៊ីសង» ភ្លាមៗជាមួយអាមេរិក ដោយផ្តាច់ទំនាក់ទំនង ចារកិច្ចនិងយោធា
 
ប៉ាគីស្ថាន «ស៊ីសង» ភ្លាមៗជាមួយអាមេរិក ដោយផ្តាច់ទំនាក់ទំនង ចារកិច្ចនិងយោធា
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!