ថ្ងៃ ចន្ទ័ ទី 23 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:02:31 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

របាយការណ៍​ថា កម្ពុជា​នាំ​សម្លៀកបំពាក់ និង​ស្បែកជើង​ទៅ​ប្រទេស​ចិន កើន​៤២​ភាគរយ​

ភ្នំពេញ | 09 Jan 2018 13:50 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 98 | មតិ៖ 0
 

យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន​នៅក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០១៧ មានតម្លៃ​ទឹកប្រាក់​ប្រមាណ ២០៧​លាន​ដុល្លារ​អាមេរិក ពោលគឺ​បាន​កើនឡើង​ប្រមាណ ៤២,៧៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​មួយឆ្នាំ​ពេញ​កាលពី​ឆ្នាំ​២០១៦​។​

​ទន្ទឹមនឹង​នេះដែរ ប្រទេស​កម្ពុជា ក៏បាន​នាំចូល​ត្រឡប់​ពី​ប្រទេស​ចិន​មកវិញ​នូវ​ផលិតផល​សម្ភារ​កាត់ដេ​រ និង វត្ថុធាតុដើម​ផលិត​ស្បែកជើង ចន្លោះ​ពី​ខែមករា ដល់​ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានតម្លៃ​ទឹកប្រាក់​ប្រមាណ ២.៧៨៧​លាន​ដុល្លារ​អាម៉េរិក ដែលមាន​ការកើនឡើង​ប្រមាណ ៨៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។​

​កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ស្តីពី​ការនាំ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ចិន ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ចំនួន ៨០៣០​មុខទំនិញ កាលពី​ខែមីនា​ឆ្នាំ​២០១៦​កន្លងទៅ​។​

​គួរ​បញ្ជាក់ថា ប្រទេស​ចិន ជា​ប្រភព​វិយោគ​ធំ​បំផុត​របស់​កម្ពុជា លើ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​។ តែ​យ៉ាងណាក៏ដោយ​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយសារ​ទីផ្សារ​បណ្តា​ប្រទេស​ទាំងនេះ​ផ្តល់​ការអនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា ជាពិសេស​សហភាព​អឺរ៉ុប ដែល​ផ្តល់​អនុគ្រោះ​ពន្ធ​ទាំងស្រុង​សម្រាប់​កម្ពុជា ក្រោម​ពាក្យស្លោក «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​»៕​

 
របាយការណ៍​ថា កម្ពុជា​នាំ​សម្លៀកបំពាក់ និង​ស្បែកជើង​ទៅ​ប្រទេស​ចិន កើន​៤២​ភាគរយ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!