ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 23:57:59 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ភាពយន្ត​រឿង “​តម្លៃ​ស្នេហ៍​" ត្រៀម​បញ្ចាំង​ម្តងទៀត ក្រោយពី​ដណ្ដើមបាន​ពាន​

ភ្នំពេញ | 07 Jan 2018 10:31 | ដោយ៖ កល្យាណ | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 412 | មតិ៖ 0
 

​ភាពយន្ត​ខ្នាត​ធំ​រឿង "​តម្លៃ​ស្នេហ៍​" ដែល​នាំចូល​ដោយ "​ពូ​ព្រហ្ម​" ត្រៀម​ដាក់​បញ្ចាំង​ជាថ្មី​ម្ដងទៀត ក្រោយពី​ទទួលបាន​ពានរង្វាន់​ចំនួន​៤ ពី​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ កាលពី​ថ្ងៃ ទី​១០ ខែ ធ្នូ ឆ្នាំ ២០១៧ កន្លងទៅ​។​

​លោក ព្រំ សិលា អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ ពូ​ព្រហ្ម បាន​ឲ្យ​ដឹងថា នេះ​គឺជា​កិត្តិយស​មួយ​សម្រាប់ ពូ​ព្រហ្ម ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​រឿង "​តម្លៃ​ស្នេហ៍​" សម្ដែង​ដោយ​កញ្ញា ស៊ិន យូ​ប៊ី​ន ទើបតែ​ទទួលបាន​ពានរង្វាន់​ជាតា​រា​ស្រី​ឆ្នើម​។​

​បន្ថែម​ពីនេះ​លោក​ថា "​ពូ​ព្រហ្ម​" នឹង​បន្ត​លើកស្ទួយ និង​ជំរុញ​ការផ្សព្វផ្សាយ​ផ្សាយ​ភាពយន្ត​ខ្មែរ ឲ្យ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

“​បាទ​នៅ​ថ្ងៃ​ដាក់​បញ្ចាំង​សារជាថ្មី​នេះដែរ ដើម្បី​បង្កើន​វិសាលភាព​ដល់​អ្នកគាំទ្រ និង​ឲ្យ​តម្លៃ​ដល់​ភាពយន្ត​ខ្មែរ កញ្ញា ស៊ិន យូ​ប៊ី​ន ព្រមទាំង​តារា​សម្ដែង ក្នុង​រឿង​តម្លៃ​ស្នេហ៍ នឹងធ្វើ​ទស្សនកិច្ច​នៅ​រោងកុន​នានា​ទាំង​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប​"​។ លោក ព្រំ សិលា ថ្លែង​។​

​រឿង​តម្លៃ​ស្នេហ៍ នឹងដាក់​បញ្ចាំង​គ្រប់​រោងភាពយន្ត​ទំនើបៗ​នៅ​រាជធានី​ភ្នំពេញ និង ខេត្តសៀមរាប​នៅ​ថ្ងៃទី ១៨ និង ១៩ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ​នេះហើយ​៕​

 
ភាពយន្ត​រឿង “​តម្លៃ​ស្នេហ៍​
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!