ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 23:59:27 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តម្លៃ​ដំឡូង​មី​កើន​ឡើងជា​ឆ្នាំមុន កសិករ​ចាប់ផ្តើម​សម្រុក​ប្រមូល​ផល​

ប៉ៃលិន | 02 Jan 2018 08:48 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 138 | មតិ៖ 0
 

ប្រជាកសិករ​ជាច្រើន​គ្រួសារ​រស់នៅក្នុង​ខេត្ត​ប៉ៃលិន បាននាំគ្នា​សម្រុក​ប្រមូល​ផល​ដំឡូង​មី ដោយ​អ្នកខ្លះ​លក់​ទាំង​មើម​នៅ​ស្រស់ ហើយ​ខ្លះទៀត បាន​ជួល​កម្មករ ដែល​ចំណាកស្រុក​មកពី​ខេត្ត​ផ្សេងៗ​ឲ្យ​កាប់​ចិញ្ច្រាំ រួច​លក់​ឲ្យ​ឈ្មួញ ខណៈ​តម្លៃ​ដំឡូង​មី​នៅពេលនេះ​កំពុងតែ​ឡើងថ្លៃ​។​

​ប្រជាកសិករ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ខែ​មុន រហូតមកដល់​ពេលនេះ ប្រជាកសិករ​ដែល​ប្រកប​របរ​ដាំដំឡូង​មី កំពុង​នាំគ្នា​សម្រុក​ប្រមូល​ផល ដោយសារតែ​ពេលនេះ​តម្លៃ​មើមដំឡូង​មី​ស្រស់ និង​ស្ងួត​ឡើងថ្លៃ​ជាង​ឆ្នាំមុនៗ ។

​គាត់​ថា បច្ចុប្បន្ន​តម្លៃ​ដំឡូង​មី​ស្រស់​អាច​លក់បាន​១​គីឡូក្រាម តម្លៃ ១.៩​បាត​(​ប្រាក់​ថៃ​) ជាង​២០០​រៀល ហើយ​ចំណិត​ដំឡូង​មី​ក្រៀម​លក់បាន​១​គីឡូក្រាម​៥​បាត ឬ​ជាង​៥០០​រៀល ដែល​ឡើងថ្លៃ​ជាង​កាលពីមុន ដោយ​មើមដំឡូង​មី​ស្រស់​លក់បាន​ត្រឹមតែ ០.៨​ទៅ​០.៩​បាត ហើយ​ចំណិត​ដំឡូង​មី​ក្រៀម​លក់បាន​ត្រឹមតែ​១​គីឡូក្រាម ៣.៥ ទៅ​៤​បាត ប៉ុណ្ណោះ​។​

​តាម​ប្រជាកសិករ​ថា ជួនកាល​ដក​ភ្លាម​លក់​ភ្លាម ប៉ុន្តែ​អត់​សូវ​ចំណេញ​ប៉ុន្មាន​នោះទេ ទើប​មាន​អ្នកខ្លះ​ជួល​កម្មករ​ដែល​ចំណាកស្រុក​មកពី​ខេត្តបាត់ដំបង កំពង់ធំ កំពត និង​ខេត្ត​ផ្សេងៗ​ទៀត ឲ្យ​សង់រោង​នៅ​វាល​ចម្ការ​នាំគ្នា​កាប់​ចិញ្ច្រាំ​តែម្តង ដោយ​ក្នុង​១​កញ្ឆេ ជួល​តម្លៃ​១០០០​រៀល ហើយ​ម្នាក់ៗ​អាច​កាប់​ចិញ្ច្រាំ​បាន​ចាប់ពី​៤០​ទៅ​៥០​កញ្ឆេ​ឯណោះ ហើយ​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕​

 
តម្លៃ​ដំឡូង​មី​កើន​ឡើងជា​ឆ្នាំមុន កសិករ​ចាប់ផ្តើម​សម្រុក​ប្រមូល​ផល​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!