ថ្ងៃ អាទិត្យ ទី 21 ខែ មករា ឆ្នាំ 2018 ម៉ោង 16:30:15 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

Facebook មានមុខ​ងារ​ថ្មី ការពារ​អ្នក​ប្រើ ពី​ក្រុមមនុស្ស​ពូកែ​ចេះដឹង​រឿង​គេ​

ភ្នំពេញ | 14 Dec 2017 08:43 | ដោយ៖ លំអង | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 106 | មតិ៖ 0
 

Facebook កំពុង​សាកល្បង​មុខងារ​ថ្មី​មួយ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​កំណត់​ភាពជា​ឯកជន​លើ Comment បាន​។ នេះ​មានន័យថា​អ្នក​អាចឆ្លើយតប​នឹង Comment ណាមួយ ប៉ុន្តែ​មានតែ​ក្រុមមនុស្ស​ដែល​អ្នក​អនុញ្ញាត​ប៉ុណ្ណោះ ដែល​អាច​មើលឃើញ​។​

​វា​មាន​រូបរាង​ដូចខាងក្រោម ៖

​ពេល​អ្នកសរសេរ Comment នឹង​ឃើញ​មាន​សញ្ញា​មេសោ​មួយ​លោត​ឡើង​។ ពេល​ចុច​លើ​សញ្ញា​មេសោ​នេះ នឹងមាន​ផ្ដល់​ជា​ជម្រើស​បួន​ដល់​អ្នក រួមមាន ៖

# Friends and post owner only មានន័យថា Comment របស់​អ្នក​មានតែ មិត្ត​ភ័ក្ដិ និង​ម្ចាស់​នៃ Comment ដែល​អ្នក​ឆ្លើយតប​ប៉ុណ្ណោះ ទើប​អាច​មើលឃើញ​

# Friends only មានន័យថា​មានតែ​មិត្ត​ភ័ក្ដិ​របស់​អ្នក​ទើប​អាច​មើលឃើញ​

# Post owner and commenters only មានន័យថា​មានតែ​ម្ចាស់ Comment ដែល​អ្នក​ឆ្លើយតប និង​អ្នក​ផ្ទាល់​ទើប​អាច​មើលឃើញ​

# Everyone else មានន័យថា​គ្រប់គ្នា​អាច​មើលឃើញ​

​មកទល់ពេលនេះ​គេ​ដឹង​ត្រឹម​ថា​មុខងារ​នេះ​មានតែ​អ្នកប្រើប្រាស់​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​សំណាង​បាន​ប្រើប្រាស់​វា ព្រោះថា​វា​ស្ថិតនៅក្នុង​ដំណាក់កាល​សាកល្បង​នៅឡើយ​។ ចំណែក Facebook នៅ​មិនទាន់​ឆ្លើយតប​ទេ​ថា នឹង​បញ្ចេញ​មុខងារ​នេះ​ឲ្យ​ប្រើប្រាស់​នៅពេលណា​៕​

 
Facebook មានមុខ​ងារ​ថ្មី ការពារ​អ្នក​ប្រើ ពី​ក្រុមមនុស្ស​ពូកែ​ចេះដឹង​រឿង​គេ​
 
Facebook មានមុខ​ងារ​ថ្មី ការពារ​អ្នក​ប្រើ ពី​ក្រុមមនុស្ស​ពូកែ​ចេះដឹង​រឿង​គេ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!