ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 23:55:10 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចូលរួម​ទាំងអស់គ្នា​ដើម្បី​រម្លឹក​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​

ភ្នំពេញ | 12 Dec 2017 08:39 | ដោយ៖ រី តារា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 550 | មតិ៖ 0
 

​របាំ​ព្រះរាជ​ទ្រព្យ​មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មកហើយ ហើយក៏​ត្រូវបាន​មូលនិធិ អ្នក​ម្នាង ផាត់​កា​ញុ​ល និង​អង្គការ​យូណេស្កូ គាស់​រំលើង​ថែរក្សា​និង​ដាក់​សម្តែង​ជូន​ទស្សនិកជន​ឲ្យ​ចូលរួម​ទស្សនា ចំនួន​ពីរ​ថ្ងៃ ក្រោម​ប្រធានបទ “Memories in motion” នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​កាលពី​ព្រឹក​ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ភ្នំពេញ ក្រោម​ព្រះរាជអធិបតីភាព សម្តេចព្រះ​រាជបុត្រី ព្រះរាម​នរោត្តម​បុប្ផា​ទេវី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេ​ស្សូ អ្នកមុខអ្នកការ​និង​អ្នក​សារ​ព័​ត៍​មាន​ជាច្រើនរូប​ផងដែរ​។​ថ្លែង​ចេញ​ពីស​ន្និសិទ​កាសែត​នោះ សម្តេចព្រះ​រាជបុត្រី ព្រះរាម​នរោត្តម​បុប្ផា​ទេវី​ដែលជា​អតីត​អ្នករបាំ​មួយអង្គ​ដែរនោះ បាន​មាន​ព្រះ​ប​ន្ទូ​រ​ឲ្យ​ដឹង​ពី​គោលបំណង​ក្នុង​ការរៀបចំ​កម្មវិធី​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នោះ​គឺ​ដើម្បី​ចង់​ផ្សព្វផ្សាយ​ពីរ​បាំ​នេះ​ឲ្យ​ភាពទូលំទូលាយ​ជាង​មុន និង​ចង់បង្ហាញ​ពី​ទម្រង់​សិ​ល្បះ​ដ៏​មាន​អត្ថន័យ​របស់​ខ្មែរ​ដើម្បី​ឲ្យ​សាធារណៈជន​អាច​ស្វែងយល់​និង​សិក្សា​ស្រាវជ្រាវ ក៏ដូចជា​ប្រវត្តិ​ខ្លះៗ​ពី​ក្បាច់​របាំ​នេះ​ផងដែរ​។ ក្នុងឱកាស​នៃ​ការសម្តែង​សិល្បៈ​នោះ​លោកអ្នក​ក៏​អាច​ស្វែងយល់​ពី​ការវិវឌ្ឍ​នៃ​ទម្រង់​សិល្បៈ​របាំ​ព្រះរាជ​ទ្រព្យ​ជា​បី​ដំណាក់កាល​ដោយ​ចាប់ពី​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ ឆ្លងកាត់​រជ្ជកាល​ព្រះមហាក្សត្រី​យា​នី ព្រះស៊ីសុវត្ថិ កុសុមៈ រហូតដល់​រជ្ជកាល​សម័យ​ព្រះបាទ​នរោត្តម សីហនុ​ផងដែរ​។ ជាងនេះទៅទៀត​ក៏មាន​ការសម្តែង​ទម្រង់​សិល្បៈ​ល្ខោនខោល​នៅថ្ងៃនោះ​ដោយមាន​ការចូលរួម​សម្តែង​ដោយ​ក្រុម​សិល្បករ​ប្រមាណ​ជាង​២០​នាក់​។​


​គួរ​ជម្រាប​ផងដែរ ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចំនួន​ពីរ​ថ្ងៃ ដោយ​គិត​ចាប់ពី ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ វេលា​ម៉ោង ៦:៣០ ល្ងាច រហូតដល់ ម៉ោង ៨ យប់​, ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៨ វេលា​ម៉ោង ៣:៣០ រសៀល ដល់​ម៉ោង ៥ ល្ងាច និង​ថ្ងៃទី ១៣ ដដែល ចាប់ពី​ម៉ោង ៦:៣០ ល្ងាច រហូតដល់​ម៉ោង ៨ យប់​។ លោកអ្នក​អាច​ស្វែងរក​ជាវ​សំបុត្រ​ចូល​ទស្សនា​នៅ មជ្ឈមណ្ឌល​វប្បធម៌​ភាសា​បារាំង​, មជ្ឈមណ្ឌល​ធនធាន​សោ​ទស្សន៍​បុប្ផា​ណា​, Khema Pasteur និង kwest Restaurant ឬ​លោកអ្នក​ក៏​អាច​ទិញ​សំបុត្រ​អន​ឡាញ តាមរយៈ​លីង​ខាងក្រោម​នេះ​៖
 http://last2ticket.asia/en/events/459/memories-in-motion-the-royal-ballet-of-cambodia
​ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា ដើម្បី​លើកស្ទួយ​ទម្រង់​សិល្បៈ​របាំ​ព្រះរាជ​ទ្រព្យ​យើង​៕​

 
ចូលរួម​ទាំងអស់គ្នា​ដើម្បី​រម្លឹក​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​
 
ចូលរួម​ទាំងអស់គ្នា​ដើម្បី​រម្លឹក​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​
 
ចូលរួម​ទាំងអស់គ្នា​ដើម្បី​រម្លឹក​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​
 
ចូលរួម​ទាំងអស់គ្នា​ដើម្បី​រម្លឹក​ប្រវត្តិ​មួយ​សតវត្សរ៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!