ថ្ងៃ ចន្ទ័ ទី 23 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:03:57 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រយ័ត្ន​រឿង​៧​យ៉ាង អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ​

ភ្នំពេញ | 14 Nov 2017 08:55 | ដោយ៖ តារា សន្លឹម | ផ្សាយក្នុង៖ ព័ត៌មានសុខភាព| មើល៖ 398 | មតិ៖ 0
 

​គ្រប់គ្នា​ប្រហែលជា​គិតថា ការ​ញ៉ាំ​អាហារ​ដែល​ធ្វើអោយមាន​សុខភាព​ល្អ​តែមួយ​មុខ​អាចជួយ​អោយ​អ្នកមាន​រាងកាយ​មាំមួន និង​មាន​ថាមពល​។ ប៉ុន្តែ អ្នក​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា សកម្មភាព​មុន​និង​ក្រោយពេល​ញ៉ាំ​អាហារ​ក៏​ជា​កត្តា​សំខាន់​ជះឥទ្ធិពល​ដល់​រាងកាយ​ផងដែរ​។ ខាងក្រោម​នេះ គឺជា​រឿង​ទាំង ៧​យ៉ាង​ដែល​អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ​បន្ទាប់ពី​ទទួលទាន​អាហារ​រួច :

១. ការជក់បារី​
​អ្នក​មិនគួរ​ជក់បារី​ភ្លាមៗ បន្ទាប់ពី​ញ៉ាំ​អាហារ​នោះទេ​! ជាធម្មតា ការជក់បារី​វា​អាក្រក់​ចំពោះ​សុខភាព​រួចទៅហើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជក់​វា​បន្ទាប់ពី​ញ៉ាំ​អាហារ វា​អាច​សម្លាប់​អ្នក​ច្រើនជាង​ពេល​ធម្មតា ១០​ដង​ឯណោះ ដោយសារតែ​វា​ផ្ទុក​សារធាតុ​ធ្វើអោយ​កើត​ជំងឺមហារីក​យ៉ាងតិច ៦០​។​

២. ការ​ងូតទឹក​
​ការរំលាយ​អាហារ​ត្រូវការ​ថាមពល​ច្រើន ហើយ​នៅពេលដែល​អ្នក​ងូតទឹក សរសៃឈាម​បង្វែរ​ថាមពល​ទាំងនោះ​ទៅ​ស្បែក​ដើម្បី​ទប់ទល់​នឹង​ភាព​ត្រជាក់ ហើយ​វា​ធ្វើអោយ​ការរំលាយ​អាហារ​មានការ​យឺតយ៉ាវ​។ ដូចនេះ អ្នក​គួរតែ​រង់ចាំ​រយៈពេល ៣០​នាទី​ជាមុនសិន មុននឹង​ងូតទឹក​ក្រោយ​ញ៉ាំ​អាហារ​រួច​។​

៣. ការ​ញ៉ាំ​កាហ្វេ ឬ​តែ​
​យើង​ទទួលស្គាល់ថា​ទាំង​កាហ្វេ និង​តែ សុទ្ធ​តែមាន​ផលប្រយោជន៍​រាងខ្លួន ប៉ុន្តែ​ប្រសិនបើ​អ្នកទទួល​ទាន​វា​ច្រើនពេក ក៏​មិនល្អ​សម្រាប់​សុខភាព​ដែរ​។ យោងតាម​អ្នកជំនាញ​សុខភាព បានអោយដឹងថា អ្នក​អាច​ញ៉ាំ​តែ ឬ​កាហ្វេ​បាន​បន្ទាប់ពី​១​ម៉ោង​ក្រោយពេល​ទទួលទាន​អាហារ​។​

៤. ការ​ញ៉ាំ​ផ្លែឈើ​
​នៅពេលដែល​អ្នក​ញ៉ាំ​ផ្លែឈើ​បន្ទាប់ពី​ញ៉ាំ​អាហារ វា​នឹង​ត្រូវបាន​លាយឡំ​ជាមួយ​អាហារ​ហើយ​មិនអាច​ធ្វើដំណើរ​ទៅកាន់​ពោះវៀន​បាន​នោះទេ​។​

៥. ការដើរ​
​ជាទូទៅ មនុស្ស​មួយចំនួន​គិតថា​ការដើរ​ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​អាហារ អាចជួយ​រំលាយ​អាហារ​បានល្អ​។ ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ ព្រោះ​អាហារ​ត្រូវការ​ពេល​ដើម្បី​រំលាយ​។ អ្នក​គួរតែ​ទុក​រយៈពេល​យ៉ាងហោចណាស់ ៣០​នាទី មុន​ចាប់ផ្ដើម​ដើរ​ក្រោយពេល​ញ៉ាំ​អាហារ​រួច​។​

៦. ការ​គេង​
​អ្នក​មិនគួរ​គេង​ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​អាហារ​នោះទេ ព្រោះ​នៅពេលដែល​អ្នក​គេង​អាស៊ីត​ក្រពះ​នឹងធ្វើ​ដំណើរ​បញ្ច្រាសទិស ដែល​ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​រំលាយ​អាហារ​ទាំងមូល​។​

៧. ការ​បន្ធូរ​ខ្សែក្រវាត់​
​ប្រសិនបើ​អ្នក​បន្ធូរ​ខ្សែក្រវាត់​បន្ទាប់ពី​ញ៉ាំ​អាហារ នោះ​មានន័យថា​អ្នក​បាន​ញ៉ាំ​លើស​ចំនួន​ដែល​ត្រូវការ​ហើយ​។ ដូចនេះ អ្នក​មិនគួរ​ញ៉ាំ​ច្រើនពេក​រហូតដល់​ថ្នាក់​បន្ធូរ​ខ្សែក្រវាត់​នោះទេ​៕​

 
ប្រយ័ត្ន​រឿង​៧​យ៉ាង អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ​
 
ប្រយ័ត្ន​រឿង​៧​យ៉ាង អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ​
 
ប្រយ័ត្ន​រឿង​៧​យ៉ាង អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ​
 
ប្រយ័ត្ន​រឿង​៧​យ៉ាង អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ​
 
ប្រយ័ត្ន​រឿង​៧​យ៉ាង អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ​
 
ប្រយ័ត្ន​រឿង​៧​យ៉ាង អ្នក​មិនគួរ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ទទួលទាន​អាហារ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!